- ទំព័រដើម
- អំពីកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់
- មតិយោបល់របស់អ្នកចូលរួមផ្សេងទៀត
មតិយោបល់របស់អ្នកចូលរួមផ្សេងទៀត
អានមតិយោបល់របស់អ្នកផ្សេងទៀតដែលពិតជាបានធ្វើការក្រោមលក្ខខណ្ឌស្ថានភាពនៃការស្នាក់នៅរបស់បុគ្គលិកដែលមានជំនាញជាក់លាក់។
ការថែទាំមនុស្ស
- បំណងប្រាថ្នារបស់ខ្ញុំក្នុងការធ្វើការជាបុគ្គលិកសេវាថែទាំនៅក្នុងប្រទេសជប៉ុនបានកើនឡើងក្នុងរយៈពេលបួនឆ្នាំដែលខ្ញុំបានចំណាយពេលជាបេក្ខជនបុគ្គលិកថែទាំ EPA ហើយដោយសារតែខ្ញុំទើបតែធ្លាក់ការប្រឡងជ្រើសរើសបុគ្គលិកថែទាំដែលមានការទទួលស្គាល់ថ្នាក់ជាតិដោយទទួលបានប្រាំពីរពិន្ទុ ខ្ញុំបានសម្រេចចិត្តព្យាយាមម្តងទៀត។
- ខ្ញុំចង់ជាប់ការប្រឡងជ្រើសរើសបុគ្គលិកថែទាំដែលមានការទទួលស្គាល់ថ្នាក់ជាតិឲ្យបានឆាប់ និងក្លាយជាគ្រូបង្រៀននៅប្រទេសឥណ្ឌូនេស៊ីដើម្បីបង្រៀនអ្នកដែលមានបំណងក្លាយជាបុគ្គលិកសេវាថែទាំនៅប្រទេសជប៉ុនអំពីអត្ថប្រយោជន៍នៃការផ្តល់សេវាថែទាំ។
វិស័យផលិត ផលិតផលឧស្សាហកម្ម (ពីមុនគឺសំដៅលើផ្នែកម៉ាស៊ីន និងឧបករណ៍ / គ្រឿងម៉ាស៊ីនឧស្សាហកម្ម / ឧស្សាហកម្មអគ្គិសនី អេឡិចត្រូនិចនិងព័ត៌មាន)
- ប្រជាជនជប៉ុនមានសណ្តានចិត្តល្អ ហើយមានព្រឹត្តិការណ៍ក្រុមហ៊ុនជាច្រើន ដូច្នេះទាំងជីវិតការងារ និងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំពេញលេញ។
- ខ្ញុំមានការថប់បារម្ភមុនពេលខ្ញុំមកដល់ប្រទេសជប៉ុន ប៉ុន្តែបុគ្គលិកជាន់ខ្ពស់ និងចៅហ្វាយរបស់ខ្ញុំបានបណ្តុះបណ្តាលខ្ញុំបានយ៉ាងល្អ ហើយខ្ញុំពិតជារីករាយណាស់ដែលឥឡូវនេះពួកគេពឹងផ្អែកលើខ្ញុំ។
វិស័យផលិត ផលិតផលឧស្សាហកម្ម (ពីមុនគឺសំដៅលើផ្នែកម៉ាស៊ីន និងឧបករណ៍ / គ្រឿងម៉ាស៊ីនឧស្សាហកម្ម / ឧស្សាហកម្មអគ្គិសនី អេឡិចត្រូនិចនិងព័ត៌មាន)
- ខ្ញុំមានការលំបាកច្រើននៅពេលដែលខ្ញុំមកដល់ប្រទេសជប៉ុនលើកដំបូង ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការ ខ្ញុំកាន់តែរឹងមាំ ហើយដឹងថាខ្ញុំជួយ គ្រួសាររបស់ខ្ញុំបាន។ ឥឡូវខ្ញុំទម្លាប់នឹងការងាររបស់ខ្ញុំហើយ គោលដៅបន្ទាប់គឺផលិតផលិតផលល្អឲ្យបានលឿនជាងមុន។
- ខ្ញុំចង់យកអ្វីដែលខ្ញុំបានរៀនអំពីវិធីគិតបែបជនជាតិជប៉ុន អតិថិវិន័យ សេវាកម្ម និងផ្សេងទៀតមកអនុវត្តនៅក្នុងប្រទេសវៀតណាមនៅពេលខ្ញុំត្រឡប់មកវិញ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចកែពង្រឹងជំនាញរបស់ខ្ញុំ និងរីកចម្រើនច្រើនជាងអ្វីដែលខ្ញុំរំពឹងគិតចាប់តាំងពីខ្ញុំបានមកប្រទេសជប៉ុន។
ការងារសំណង់
- នៅពេលខ្ញុំមកប្រទេសជប៉ុនដំបូងជាអ្នកបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេស ខ្ញុំមានការលំបាកក្នុងការរៀនពីរបៀបធ្វើការ និងរស់នៅក្នុងប្រទេសជប៉ុន។
- ចាប់តាំងពីត្រឡប់មកពីប្រទេសជប៉ុនវិញ ខ្ញុំធ្លាប់មានទម្លាប់ជាមួយនឹងវប្បធម៌ជប៉ុន និងរបៀបធ្វើការ ហើយរបៀបរស់នៅរបស់ខ្ញុំកាន់តែធូរចិត្ត។
វិស័យផលិតនាវានិងផ្គត់ផ្គង់គ្រឿងនាវា
- ខ្ញុំពិតជាមានសំណាងណាស់ដែលបានមានឱកាសធ្វើការជាអ្នកបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេស ជាបុគ្គលិកផលិតនាវា ហើយឥឡូវនេះស្ថិតនៅក្រោមស្ថានភាពនៃការស្នាក់នៅ (i) របស់បុគ្គលិកដែលមានជំនាញជាក់លាក់។
- នៅក្រុមហ៊ុនដែលខ្ញុំធ្វើការ ខ្ញុំមានបទពិសោធន៍ជាអ្នកហាត់ការ និងបុគ្គលិក ហើយការងាររបស់ខ្ញុំងាយស្រួល ឥឡូវខ្ញុំទម្លាប់នឹងការងារនៅក្រុមហ៊ុនរបស់ខ្ញុំ និងការងារជាងផ្សារ។
- ខ្ញុំខំធ្វើការជាអ្នករៀបចំចាត់ចែងក្រុម ដោយបង្រៀនការងារនេះដល់សិក្ខាកាម និងបុគ្គលិកនៅកន្លែងធ្វើការ។
- កន្លែងស្នាក់នៅដែលមានទីតាំងនៅជិតក្រុមហ៊ុន និងផ្សារទំនើបផ្តល់ភាពងាយស្រូលក្នុងការរស់នៅ។
ផ្នែកគ្រប់គ្រងការសម្អាតអគារ
- ខ្ញុំមានការព្រួយបារម្ភមុនពេលខ្ញុំមកដល់ប្រទេសជប៉ុន ប៉ុន្តែដោយមានការគាំទ្រពីក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំអាចទម្លាប់នឹងការរស់នៅក្នុងប្រទេសជប៉ុនបានយ៉ាងឆាប់រហ័ស។
- ខ្ញុំអាចរៀនអំពីបច្ចេកទេសសម្អាតអគារនៅជប៉ុន ភាសាជប៉ុន និងវប្បធម៌ជប៉ុន។ ខ្ញុំរីករាយដែលខ្ញុំបានធ្វើការនៅក្រុមហ៊ុននេះ!
- នៅពេលអនាគត ខ្ញុំចង់ជួយប្រជាជនផ្សេងទៀតនៅក្នុងប្រទេសវៀតណាមដែលចង់ទៅប្រទេសជប៉ុន ឬមានការងារដែលទាក់ទងនឹងភាសាជប៉ុន។