- ទំព័រដើម
- អំពីកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់
- ការទទួលបានជំនួយគាំទ្រពីក្រុមហ៊ុន
ការទទួលបានជំនួយគាំទ្រពីក្រុមហ៊ុន
ជនជាតិបរទេសដែលធ្វើការក្រោមស្ថានភាពនៃការស្នាក់នៅរបស់បុគ្គលិកដែលមានជំនាញជាក់លាក់ (i) អាចទទួលបានជំនួយគាំទ្រផ្សេងៗពីក្រុមហ៊ុនរបស់ពួកគេសម្រាប់ការរស់នៅ និងធ្វើការនៅប្រទេសជប៉ុន។ (ប្រសិនបើក្រុមហ៊ុនមិនអាចផ្តល់ជំនួយគាំទ្រទេ អង្គការគាំទ្រដែលបានចុះឈ្មោះអាចផ្តល់ការគាំទ្រតាមសំណើរបស់ក្រុមហ៊ុន។) អ្នកអាចទទួលបានជំនួយគាំទ្រ 10 ចំណុចដូចខាងក្រោមពីក្រុមហ៊ុនរបស់អ្នក។
1. ការទទួលបានការពន្យល់ពីក្រុមហ៊ុនរបស់អ្នកមុនពេលអ្នកទទួលបានស្ថានភាពនៃការស្នាក់នៅ
បើអ្នកចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន អ្នកអាចទទួលបានការពន្យល់លម្អិតអំពីកិច្ចសន្យា និងការងាររបស់អ្នកមុនពេលអ្នកដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅរបស់អ្នក។

2. ទៅយកអ្នកនៅពេលអ្នកមកដល់ប្រទេសជប៉ុន ហើយជូនដំណើរអ្នកនៅពេលអ្នកចាកចេញពីប្រទេសជប៉ុនដើម្បីត្រឡប់មកប្រទេសកំណើតរបស់អ្នកវិញ
នៅពេលអ្នកទៅដល់ប្រទេសជប៉ុន អ្នកណាម្នាក់មកពីក្រុមហ៊ុននឹងមកទទួលអ្នកនៅព្រលានយន្តហោះ ហើយដឹកអ្នកទៅក្រុមហ៊ុន ឬផ្ទះរបស់អ្នក។
លើសពីនេះទៀត នៅពេលអ្នកត្រឡប់ទៅប្រទេសកំណើតរបស់អ្នកវិញ នរណាម្នាក់មកពីក្រុមហ៊ុននឹងអមដំណើរអ្នករហូតដល់កន្លែងត្រួតពិនិត្យសន្តិសុខនៅព្រលានយន្តហោះ។

3. ជួយអ្នករៀបចំផ្ទះដែលអ្នកនឹងរស់នៅ និងចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់អគ្គិសនី និងហ្គាស
នរណាម្នាក់មកពីក្រុមហ៊ុននឹងធ្វើជាអ្នកធានាសម្រាប់ផ្ទះដែលអ្នកនឹងរស់នៅ ឬក្រុមហ៊ុននឹងជួលផ្ទះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឱ្យអ្នក។
លើសពីនេះទៀត ក្រុមហ៊ុននឹងជួយអ្នកបង្កើតគណនីធនាគារ និងចុះកិច្ចសន្យាសម្រាប់លេខទូរសព្ទ អគ្គិសនីនិងហ្គាសរបស់អ្នក។

4. ទទួលបានវគ្គតម្រង់ទិសអំពីការរស់នៅក្នុងប្រទេសជប៉ុន
អ្នកណាម្នាក់មកពីក្រុមហ៊ុននឹងបង្រៀនអ្នកពីវិន័យ និងអតិថិវិន័យសម្រាប់ការរស់នៅក្នុងប្រទេសជប៉ុន។
លើសពីនេះទៀត ពួកគេនឹងបង្រៀនអ្នកពីរបៀបជិះឡានក្រុង និងរថភ្លើង និងអ្វីដែលត្រូវធ្វើក្នុងករណីរញ្ជួយដីកើតឡើង។

5. អមដំណើរអ្នកទៅសាលាក្រុង និងការិយាល័យផ្សេងទៀតសម្រាប់បំពេញនីតិវិធីផ្សេងៗ
នរណាម្នាក់មកពីក្រុមហ៊ុននឹងអមដំណើរអ្នកនៅពេលអ្នកអនុវត្តនីតិវិធីសាលាក្រុង នីតិវិធីបង់ពន្ធ និងផ្សេងទៀត។
លើសពីនេះទៀត ពួកគេនឹងជួយអ្នកបំពេញឯកសារលិខិតស្នាមដែលត្រូវការសម្រាប់អនុវត្តនីតិវិធីទាំងនោះ។

6. ជួយអ្នកសិក្សាភាសាជប៉ុន
អ្នកណាម្នាក់មកពីក្រុមហ៊ុននឹងជួយអ្នករកសាលារៀនដែលអ្នកអាចសិក្សាភាសាជប៉ុន។

7. បើកការប្រជុំដើម្បីដោះស្រាយបញ្ហា និងបណ្តឹងរបស់អ្នក
ពួកគេនឹងផ្តល់ការប្រឹក្សាយោបល់ និងឆ្លើយសំណួរជាភាសាកំណើតរបស់អ្នកនៅពេលមានបញ្ហាកើតឡើង។

8. ជួយអ្នកប្រាស្រ័យទាក់ទងជាមួយប្រជាជនជប៉ុន
នរណាម្នាក់មកពីក្រុមហ៊ុននឹងផ្តល់ព័ត៌មានអំពីការចូលរួមពិធីបុណ្យនៅជិតៗនោះ ហើយនឹងផ្តល់ឱកាសឱ្យអ្នកនិយាយជាមួយប្រជាជនជប៉ុននៅក្នុងតំបន់របស់អ្នក។

9. ជួយអ្នកផ្លាស់ប្តូរការងារ (ប្រសិនបើក្រុមហ៊ុនមានបំណងចង់បញ្ឈប់អ្នក)
ក្រុមហ៊ុននឹងជួយអ្នកស្វែងរកការងារបន្ទាប់របស់អ្នក ប្រសិនបើពួកគេមានបំណងចង់បញ្ឈប់អ្នក។

10. បើកការប្រជុំ (លើសពីម្តងរៀងរាល់បីខែ)
អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនទទួលបន្ទុកផ្តល់ការគាំទ្រនឹងរៀបចំការប្រជុំជាមួយអ្នកតាមកាលកំណត់។ ពួកគេអាចឆ្លើយសំណួររបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយការងាររបស់អ្នក។

ប្រធានបទ
ក្រុមហ៊ុនតម្រូវឲ្យផ្តល់ជូនជនជាតិបរទេសនូវជំនួយគាំទ្រទាំង 10 ចំណុចនេះ។
ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនបានទទួលជំនួយគាំទ្រសមស្របពីក្រុមហ៊ុនរបស់អ្នកទេ សូមទាក់ទងការិយាល័យអន្តោប្រវេសន៍ដែលនៅជិតបំផុត។