- ទំព័រដើម
- អំពីកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់
- តើខ្ញុំគួរធ្វើដូចម្តេចទើបខ្ញុំអាចធ្វើការបាន?
តើខ្ញុំគួរធ្វើដូចម្តេចទើបខ្ញុំអាចធ្វើការបាន?
ដើម្បីធ្វើការក្រោមស្ថានភាពនៃការស្នាក់នៅរបស់បុគ្គលិកដែលមានជំនាញជាក់លាក់ (i) អ្នកត្រូវប្រឡងជាប់នូវតេស្តភាសាជប៉ុន និងតេស្តសមត្ថភាពជំនាញ។ (អ្នកមិនចាំបាច់ប្រឡងជាប់តេស្តទាំងនេះទេ ប្រសិនបើអ្នកបានបញ្ចប់ដោយជោគជ័យនូវការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេស (ii)។ ទោះយ៉ាងណាក៏ដោយ ដើម្បីធ្វើការនៅក្នុងវិស័យផ្សេងៗ អ្នកត្រូវប្រឡងជាប់តេស្តសមត្ថភាពជំនាញក្នុងវិស័យដែលអ្នកចង់ធ្វើការ) បន្ទាប់មកប្រសិនបើអ្នកចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន អ្នកអាចដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់របស់អ្នកបាន។
ដំណើរការនៃការទទួលបានការងារ
ប្រជាជននៅក្រៅប្រទេសជប៉ុន
ប្រឡងជាប់តេស្តភាសាជប៉ុន និងតេស្តសមត្ថភាពជំនាញ។ (អ្នកដែលបានបញ្ចប់ការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេសដោយជោគជ័យមិនចាំបាច់ធ្វើតេស្តណាមួយទេ។)
ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។
ដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅទៅកាន់ផ្នែកអន្តោប្រវេសន៍។
ធ្វើការ។
និស្សិតអន្តរជាតិដែលនៅក្នុងប្រទេសជប៉ុន
ប្រឡងជាប់តេស្តភាសាជប៉ុន និងតេស្តសមត្ថភាពជំនាញ។
ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។
ដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅទៅកាន់ផ្នែកអន្តោប្រវេសន៍។
ធ្វើការ។
អ្នកហាត់ការបច្ចេកទេសដែលនៅក្នុងប្រទេសជប៉ុន (ទៅធ្វើការនៅក្រុមហ៊ុនតែមួយ)
ដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅទៅកាន់ផ្នែកអន្តោប្រវេសន៍។
ធ្វើការ។
អ្នកហាត់ការបច្ចេកទេសដែលនៅក្នុងប្រទេសជប៉ុន (ទៅធ្វើការនៅក្រុមហ៊ុនផ្សេង)
ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។
ដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅទៅកាន់ផ្នែកអន្តោប្រវេសន៍។
ធ្វើការ។
សម្គាល់៖ នេះអនុវត្ត ប្រសិនបើអ្នកនឹងធ្វើការនៅក្នុងវិស័យដែលទាក់ទងទៅនឹងការងារដែលអ្នកបានទទួលការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេស។