- ទំព័រដើម
- អំពីកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់
- ឯកសារចាំបាច់
ឯកសារចាំបាច់
ដើម្បីដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់ អ្នកនឹងត្រូវការឯកសារដូចខាងក្រោម។
- ពាក្យស្នើសុំ (អ្នក និងក្រុមហ៊ុនរបស់អ្នកនឹងបំពេញឯកសារនេះ។)
- របាយការណ៍ពិនិត្យផ្នែកវេជ្ជសាស្រ្ត (អ្នកអាចទទួលបានឯកសារនៅមន្ទីរពេទ្យ។)
- ឯកសារទាក់ទងនឹងប្រាក់សោធននិវត្តន៍ បុព្វលាភធានារ៉ាប់រងសុខភាព និងប្រាក់ពន្ធរបស់អ្នក (អ្នកអាចយកឯកសារទាំងនេះពីសាលាក្រុង ឬក្រុមហ៊ុនរបស់អ្នក។)
- វិញ្ញាបនបត្រពន្ធ និងវិញ្ញាបនបត្រនៃការបង់ពន្ធ
- បណ្ណពន្ធកាត់ទុក
- ច្បាប់ថតចម្លងនៃកាតធានារ៉ាប់រងសុខភាពថ្នាក់ជាតិរបស់អ្នក
- វិញ្ញាបនបត្រទូទាត់សំណងធានារ៉ាប់រងសុខភាពថ្នាក់ជាតិ
- ឯកសារបង្ហាញថាអ្នកបានប្រឡងជាប់តេស្តដែលពាក់ព័ន្ធ
- ឯកសារទាក់ទងនឹងនីតិវិធីដែលបានកំណត់នៅក្នុងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការទ្វេភាគី (គិតត្រឹមខែមីនា ឆ្នាំ2022 នីតិវិធីបែបនេះត្រូវបានទាមទារសម្រាប់បុគ្គលមកពីប្រទេសកម្ពុជា ថៃ និងវៀតណាម។)
សម្គាល់៖ លើសពីនេះទៀត តម្រូវឲ្យមានឯកសារពីក្រុមហ៊ុនរបស់អ្នក ដូច្នេះសូមពិគ្រោះជាមួយនរណាម្នាក់មកពីក្រុមហ៊ុនរបស់អ្នកមុននឹងដាក់ពាក្យសុំ។
ទាញយកឯកសារដែលចាំបាច់ដើម្បីដាក់ពាក្យ
ឯកសារតម្រូវសម្រាប់ដាក់ពាក្យស្នើសុំ (រួមទាំងគំរូបង្ហាញពីរបៀបបំពេញទម្រង់បែបបទ និងឯកសារមួយចំនួនដែលមិនមែនជាភាសាជប៉ុន) អាចទាញយកបានពីគេហទំព័រទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃប្រទេសជប៉ុន។
គំរូបង្ហាញពីរបៀបបំពេញទម្រង់បែបបទ
អ្នកអាចសួរសំណួរអំពីនិតិវិធីអន្តោប្រវេសន៍ជាភាសាក្រៅពីភាសាជប៉ុនបាន។
មជ្ឈមណ្ឌលព័ត៌មានអន្តោប្រវេសន៍
ទូរស័ព្ | 0570-013904 (VoIP, PHS, ការហៅទៅក្រៅប្រទេស៖ 03-5796-7112) កំណត់សម្គាល់៖ សេវាកម្មនេះមានជាភាសាជប៉ុន អង់គ្លេស ចិន កូរ៉េ អេស៉្បាញ និងព័រទុយហ្គាល់។ |
---|---|
អ៊ីមែល |